រុស្ស៊ី និងតួកគីធ្វើសមយុទ្ធយោធានៅលើទឹកដីប្រទេសស៊ីរី
ម៉ូស្គូ៖ អ្នកនាំពាក្យនៅក្នុងតំបន់បានឲ្យដឹងថា ប្រទេសស៊ីរីបានឲ្យដឹងថា កងទ័ពរុស្ស៊ី និងកងទ័ពតួកគីកំពុងធ្វើយមយុទ្ធយោធារួមគ្នាមួយនៅខេត្តអ៊ីដលីប (Idlib) នៃប្រទេសស៊ីរី។
សមយុទ្ធយោធានេះជាការអនុវត្តតាមកិច្ចសម្របសម្រួលរវាងកងទ័ពរុស្ស៊ី និងតួកគីដើម្បីរួមគ្នាដោះ ស្រាយបញ្ហាក្នុងស្ថានភាពបន្ទាន់ ដូចជាការវាយប្រហារក្បួនរបស់ពួកសកម្មប្រយុទ្ធ និងវិធីសាស្ត្រទំនាក់ ទំនងគ្នាតាមរយៈការប្រើប្រាស់សញ្ញាពិសេសជាដើម។
សូមជម្រាបថា តំបន់ដែលរុស្ស៊ី និងតួកគីកំពុងធ្វើសមយុទ្ធយោធានេះ គឺជាតំបន់មួយក្នុងចំណោមតំបន់ទាំង៤ ដែលរុស្ស៊ី អ៊ីរ៉ង់ និងតួកគី បានធ្វើកិច្ចព្រមព្រៀងបញ្ឈប់ការបាញ់ប្រហារកាលពីឆ្នាំ២០១៧៕
ប្រភព៖ Sputnik, ប្រែសម្រួល៖ សុខ ច័ន្ទភារិទ្ធ