ឥណ្ឌូនេស៊ីអនុវត្តវិធានការថ្មីក្នុងការបង្រៀនសិស្សមតេយ្យអំឡុងពេលកូវីដ១៩

ឥណ្ឌូនេស៊ី៖ សាលាមត្តេយ្យឯកជនមួយ ដែលមានសិស្ស ១៣៥នាក់ មានទីតាំងនៅក្នុងខេត្ត ចាវ៉ា ភាគ កណ្តាល (Central Java) កំពុងអនុវត្តវិធីសាស្ត្របង្រៀនដោយក្នុងមួយថ្ងៃអនុញ្ញាតឲ្យសិស្សចំនួន ៦នាក់ចំណាយពេលក្នុងថ្នាក់រៀន ហើយកុមារអាចទៅសាលារៀនតែមួយដងប៉ុណ្ណោះក្នុង២សប្តាហ៍។

 
ឥណ្ឌូនេស៊ីអនុវត្តវិធានការថ្មីក្នុងការបង្រៀនសិស្សមតេយ្យអំឡុងពេលកូវីដ១៩
ឥណ្ឌូនេស៊ីអនុវត្តវិធានការថ្មីក្នុងការបង្រៀនសិស្សមតេយ្យអំឡុងពេលកូវីដ១៩

កុមារត្រូវអង្គុយទល់មុខនឹងគ្រូបង្រៀន ដោយពាក់ស្រោមដៃ ម៉ាស់ការពារ ព្រមទាំងបាំងផ្ទាំងប្លាស្ទិក ដែលអាចកំចាត់មេរោគ ដើម្បីទទួលបាននូវរបៀប និងគោលដៅនៃការរៀនសូត្រពីគ្រូបង្រៀន។ មិនតែប៉ុណ្ណោះ អាណាព្យាបាល ដែលមានការព្រួយបារម្ភ មិនចង់ឲ្យកូនទៅសាលារៀន ក៏អាចជ្រើសរើសការសិក្សាតាមប្រព័ន្ធអនឡាញ និងកម្មវិធីវីដេអូជាដើម។

គួររម្លឹកផងដែរថា សាលារៀនភាគច្រើននៅឥណ្ឌូនេស៊ីមិនទាន់បើកថ្នាក់រៀនពេញម៉ោងនៅឡើយទេ លុះត្រាតែករណីឆ្លងវីរុសកូវីដ១៩ថយចុះសល់តិចតួចបំផុត។ មកទល់ពេលនេះ ឥណ្ឌូនេស៊ីមានអ្នកឆ្លង សរុបប្រមាណ១០ម៉ឺនករណី និងមានអ្នកស្លាប់ស្ទើរតែ ៥ពាន់នាក់៕

 

ប្រភព៖ Reuters ប្រែសម្រួល៖ កង​ ស្រីលីន