មនុស្សយ៉ាងហោចណាស់១៤១នាក់បានស្លាប់ ឬកំពុងបាត់ខ្លួន និងរាប់លាននាក់ទៀតបានជម្លៀសចេញដោយសារទឹកជំនន់ប្រទេសចិន

សិង្ហបុរី៖ អាជ្ញាធរចិនបានព្រមានអំពីបញ្ហាទឹកជំនននៅទន្លេយ៉ាងហ្សេ ហើយគេបានព្យាករណ៍ថា មាន ភ្លៀងធ្លាក់ខ្លាំងតាមបណ្តាខេត្តនៅចិនខាងត្បូង។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន CNA នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២០។

 
មនុស្សយ៉ាងហោចណាស់១៤១នាក់បានស្លាប់ ឬកំពុងបាត់ខ្លួន និងរាប់លាននាក់ទៀតបានជម្លៀសចេញដោយសារទឹកជំនន់ប្រទេសចិន
មនុស្សយ៉ាងហោចណាស់១៤១នាក់បានស្លាប់ ឬកំពុងបាត់ខ្លួន និងរាប់លាននាក់ទៀតបានជម្លៀសចេញដោយសារទឹកជំនន់ប្រទេសចិន

ទីភ្នាក់ងារសារព័ត៌មានមួយរបស់រដ្ឋបានរាយការណ៍ថា មនុស្សយ៉ាងតិច១៤១ នាក់ត្រូវបានគេសង្ស័យថាបានស្លាប់ឬបាត់ខ្លួន ព្រមទាំងប្រជាជនជាង ២លាននាក់ទៀតបានផ្លាស់ប្តូរទីលំនៅដោយសារតែទឹកជំនន់ទូទាំងភាគខាងត្បូងប្រទេសចិនចាប់តាំងពីខែមិថុនាមកម្ល៉េះ។


សូមរម្លឹកផងដែរថា រដូវភ្លៀងធ្លាក់បង្កទឹកជំនន់ដល់ប្រទេសចិនស្ទើរតែរៀងរាល់ឆ្នាំ ប៉ុន្តែផលប៉ះពាល់នៃគ្រោះធម្មជាតិទាំងនេះហាក់ដូចមិនសូវខ្លាំងសម្រាប់ចិននោះទេ ខណៈទំនិញរបស់ចិនកាន់តែសំខាន់ឡើងក្នុងការផ្គត់ផ្គង់សម្ភារៈ ដូចជាឧបករណ៍ការពារខ្លួនជាដើម៕

ប្រភព៖ CNA, ប្រែសម្រួល៖ កង ស្រីលីន