ប្រធានបទ ៖ តិចនិចបង្កើត Apple ID ថ្មី
Apple ID គឺជាគណនីមួយដែលអនុញ្ញាតឱ្យឧបករណ៍របស់អ្នកភ្ជាប់ទៅមកតាមរយៈ iCloud ដើម្បីសំគាល់ថាអ្នកគឺជាម្ចាស់ទូរស័ព្ទនេះ។ បន្ថែមពីនេះវាក៏ជួយអ្នកប្រើប្រាស់ទទួលបានបទពិសោធន៍ថ្មីតាមរយ: ការប្រើប្រាស់ក្នុងគោល បំណង ទាញយកកម្មវិធីអ្វីមួយយកមកប្រើប្រាស់ ការកម្សាន្ត ក៏ដូចជារក្សាទុកទិន្នន័យផ្ទាល់ខ្លួនផងដែរ។
គួររម្លឹកថា ការបង្កើត Apple ID មានសារៈសំខាន់ណាស់ ប៉ុន្តែនៅក្នុងករណីដែលអ្នកមិនចង់ដាក់ account ផ្លូវការដើម្បីធ្វើអ្វីមួយទេ អ្នកក៏អាចបង្កើត Account Apple ID ថ្មីបានផងដែរ។
របៀបបង្កើត Apple ID ថ្មី៖
- ប្រសិនបើអ្នកកំពុងប្រើ Account បច្ចុប្បន្ន សូមចូលទៅកាន់ Settings
រួចជ្រើសរើសឈ្មោះ ឬ Email របស់អ្នក បន្ទាប់មក Scroll ចុះក្រោម រួច click Sign out 2ដង។
ក្នុងករណីអ្នកមិនទាន់បាន login account ទេ អ្នកក៏អាចចូលទៅ Login ក្នុងកម្មវិធី App store រួចស្វែងរកicon ដែលនៅស្តាំដៃដើម្បី login ។
- នៅពេលលោតផ្ទាំង page មក សូមចុចលើប៊ូតុងបង្កើត Apple ID ថ្មីដែលនៅខាងក្រោម ដោយភ្ជាប់ជាមួយ Email, passwords និងទីតាំងនៅក្នុងទូរស័ព្ទ
- បន្ទាប់ពីដាក់បញ្ជូនព័ត៌មានរួចហើយ វានឹងលោត form ដើម្បីឲ្យអ្នកបញ្ចូល Credit Card ក្នុងករណីនេះអ្នកក៏អាច skip ចោល
- សូមវាយបញ្ចូលលេខទូរស័ព្ទរបស់អ្នកដើម្បី verify ថាជា Account របស់អ្នកហើយមានសុវត្ថិភាព
- ជាចុងក្រោយ Email របស់អ្នកអាចភ្ជាប់ ជាមួយ Email address ដើម្បីធ្វើការ verify បន្ទាប់មកធ្វើ login ជាការស្រេច៕
ប្រភព ៖ Slash Gear អត្ថបទ ៖ កា