[វីដេអូ] Ep. 128 ប្រធានបទ៖ មូលហេតុដែលបណ្ដាលឲ្យមានជំងឺច្រាលអាស៊ីតក្រពះ

1. តើអ្វីទៅជាជំងឺច្រាលទឹកអាស៊ីតក្រពះ? ជំងឺច្រាលទឹកអាស៊ីតក្រពះកើតឡើងនៅពេលដែលមានលំហូរថយក្រោយនៃទឹកអាស៊ីតក្រពះចូលទៅក្នុងបំពង់អាហាររហូតឈានដល់មានរោគសញ្ញា និងផលវិបាក ។

 
[វីដេអូ] Ep. 128 ប្រធានបទ៖ មូលហេតុដែលបណ្ដាលឲ្យមានជំងឺច្រាលអាស៊ីតក្រពះ

រោគសញ្ញា
•  ជំងឺនេះស្តែងចេញជារោគសញ្ញាពិសេស ដូចជាភើជូរដូចទឹកខ្មេះ និងក្តៅពីផ្នែកខាងក្រោមនៃបំពង់អាហារដល់បំពង់ក។
•  ពិបាកលេបអាហារ ឬអួល ឬឈឺពេលលេបអាហារ
•  រោគសញ្ញាមិនពិសេសមានដូចជា ឆ្អល់ចុងដង្ហើម ពិបាករំលាយអាហារ មានអារម្មណ៍ថាមានអ្វីស្លាក់នៅនឹងក មានស្លេស្មច្រើននៅបំពង់ក ឈឺបំពង់ក ក្អក និងដំបៅមាត់។
•  វិបត្តិផ្លូវដង្ហើម ៖ ក្លិនមាត់ រលាកបំពង់ក សួត ក្អក់ និង ស្អក់ ញឹកញាប់ ។

ការធ្វើរោគវិនិច្ឆ័យ
- ការធ្វើរោគវិនិច្ឆ័យលើជំងឺមួយនេះ អាចធ្វើបានភ្លាមៗ ប្រសិនបើអ្នកជំងឺមានលេចឡើងនូវរោគសញ្ញាដូចបានរៀបរាប់ តែក៏មានការធ្វើតេស្តឆ្លុះក្រពះផងដែរ ប្រសិនបើមានការសង្ស័យថាអ្នកជំងឺអាចនឹងមានជំងឺផ្សេងទៀតដូចជា ជំងឺដំបៅក្រពះ មហារីកក្រពះ និងរកវត្តមាននៃមេរោគដែលបង្កបញ្ហាដល់ក្រពះ។
4. ផលវិបាកនៃជំងឺច្រាលជាតិអាស៊ីតក្រពះ ៖

• រលាកបំពង់អាហារ 
• ត្បៀតបំពង់អាហារ 
• តំណាក់កាលមុនមហារីកបំពង់អាហារ 
• មហារីកបំពង់អាហារ 
• វិបត្តិផ្លូវដង្ហើម ៖ រលាកបំពង់ក សួត ក្អក់ និង ស្អក់ ញឹកញាប់ ។

ជំងឺច្រាលអាស៊ីតក្រពះ (Gastroesophageal Reflux Disease – GERD) - រីសិន្ធ

ការព្យាបាល ៖
ផ្លាស់ប្តូររបៀបរស់នៅ និងការហូបចុកប្រចាំថ្ងៃ ៖
• សំរកទំងន់ (ករណីលើសទំងន់ឬធាត់)
• ជៀសវាងអាហារមួយចំនួន ៖ កាហ្វេ សូកូឡា ទឹកក្រូច ខ្ទឹមបារាំង ប៉េងប៉ោះ និងផលិតផលធ្វើពីប៉េងប៉ោះ អាហារហិរ អាហារមានជាតិខ្លាញ់
• បញ្ឈប់ការពិសារស្រា និងការជក់បារី
• បរិភោគអាហារតិចៗ តែច្រើនដងជាជាងការបរិភោគម្តងៗច្រើន
• រងចាំអោយបាន៣ម៉ោងមុននឹងគេង បន្ទាប់ពីបរិភោគអាហាររួច
• ជៀសវាងការស្លៀកពាក់សំលៀកបំពាក់ដែលតឹង
• ការព្យាបាលដោយប្រើថ្នាំ

សូមទស្សនាវីដេអូខាងក្រោម៖