SkinTalk Ep.20 ប្រធានបទ៖ ស្បែកស្ងួត

ស្បែកស្ងួត គឺជាស្បែកមួយប្រភេទដែលគ្មានសំណើម ខ្សោះជាតិទឹក ហើយអាចសង្កេតឃើញថាអ្នកដែលមានស្បែកស្ងួត ទី១ស្បែករបស់គាត់គ្មានសំណើម ទី២ស្បែករបស់គាត់បែកស្រកាប្រេះៗនៅលើស្បែកតែម្ដង។

 
SkinTalk Ep.20 ប្រធានបទ៖ ស្បែកស្ងួត

មូលហេតុដែលបណ្ដាលអោយមានស្បែកស្ងួតគឺមានច្រើនកត្តាដូចជា៖

  • បណ្តាលមកពីកត្តាតំណពូជ
  • ការប្រើប្រាស់សាប៊ូមិនត្រូវនឹងស្បែក
  • កត្តាសីតុណ្ហភាព( ក្តៅពេក ត្រជាក់ពេក)
  • ញុំាទឹកមិនបានគ្រប់គ្រាន់

បញ្ហាស្បែកស្ងួតអាចប្រឈមជាមួយជំងឺមួយចំនួន ដូចជាជំងឺត្រអកដែលជាជំងឺស្បែកស្ងួតរុំារៃ។

ដើម្បីការពារកុំឲ្យកើតជំងឺស្បែកស្ងួតមានដូចជា ជៀសវាងការត្រូវកំដៅថ្ងៃ កុំងូតទឹកក្តៅច្រើនពេក កុំត្រាំទឹកច្រើនម៉ោង កុំប្រើសាប៊ូមានសារធាតុកាត់ ញុំាទឹកអោយបានច្រើន ញុំាបន្លែ ផ្លែឈើមានជាតិវិតាមីនគ្រប់គ្រាន់ សូមកុំព្យាយាមអេះនៅពេលរមាស់ គួរមកជួបជាមួយគ្រូពេទ្យជំនាញ​និង សូមប្រើប្រាស់ផលិតផលណាដែលមានសំណើមទៅតាមប្រភេទស្បែក៕

សូមទស្សនាវីដេអូខាងក្រោម៖