[វីដេអូ] Ep.59 ប្រធានបទ៖ ជំងឺពងបែកមាត់
ជំងឺពងបែកមាត់ គឺជាជំងឺស្តែងចេញនៅអាការៈជាពងបែកនៅក្នុងមាត់ ដែលហៅថាកោសិកាទន់ ដែលក្នុងនោះមានសាច់ថ្ពាល់ មានអញ្ចាញ អណ្តាតផងដែរ។
មូលហេតុនៃជំងឺពងបែកមាត់
ជំងឺពងបែកមាត់បណ្តាលមកពី យើងខាំអាហារខ្លាំងៗប៉ះសាច់មាត់ នៅពេលដុសធ្មេញខ្លាំងៗពេក មួយវិញទៀតបណ្តាលមកពីកត្តាសែន តំណពូជ បូករួមមានការធុញថប់ មានវិបត្តផ្លូវចិត្តក៏ធ្វើអាចឲ្យមានពងបែកមាត់ផងដែរ។
កត្តាអាហារ ភាគច្រើនជាអាហារប្រភេទរឹង ដូចជា សណ្តែកដី គ្រាប់ធុញ្ញជាតិផ្សេងៗទៀតដែលមានសភាពរឹង ចំណែកភេសជ្ជៈគឺមានដូចជា កាហ្វេ សូរា បារី គ្រឿងកំប៉ុងដែលមានហ្គាសជាដើម ក៏អាចធ្វើអោយមានពងបែកមាត់ដែរ។
ការព្យាបាល
ការព្យាបាលជំងឺពងបែកមាត់ អាចព្យាបាលបានដោយខ្លួនឯង និងជួបជាមួយគ្រូពេទ្យ គឺព្យាបាលដោយ ត្រូវដាក់ថ្នាំលើពងបែកមាត់ ញុំាថ្នាំ និងខ្ពុលអំបិលដើម្បីកាត់បន្ថយពងបែកមាត់ ។
ជាចុងក្រោយសូមជម្រាបថា សុខភាពមានសារៈសំខាន់ណាស់ជាពិសេសសុខភាពមាត់ធ្មេញសូមថែរក្សាអនាម័យអោយបានល្អព្យាយាមជួបជាមួយទន្តបណ្ឌិតជារៀងរាល់ ៦ខែម្ដងឲ្យបានទៀងទាត់ ៕
សូមទស្សនាវីដេអូខាងក្រោម៖