[វីដេអូ] #Ep.107 ប្រធានបទ៖​ អាហារទាំង ៧ យា៉ងជំនួយដល់បេះដូង

អាហារទាំងនោះមានដូចជា....

 
[វីដេអូ] #Ep.107 ប្រធានបទ៖​ អាហារទាំង ៧ យា៉ងជំនួយដល់បេះដូង

១ សណ្ដែកខ្មៅ
សណ្តែកខ្មៅ សំបូរទៅដោយសារធាតុចិញ្ចឹមមានដូចជា សារធាតុ Folate សារធាតុប្រឆាំងអុកស៊ីតកម្ម និងម៉ាញ៉េស្យូមអាចជួយកាត់បន្ថយសម្ពាធឈាម។ជាតិសរសៃរបស់សណ្ដែកខ្មៅជួយគ្រប់គ្រងទាំងកូឡេស្តេរ៉ុល និងកម្រិតជាតិស្ករក្នុងឈាម។ 


២ ស្រាក្រហម
ការផឹកស្រាក្រហមក្នុងកម្រិតតិចតួចក៏អាចជាជម្រើសសម្រាប់សុខភាពបេះដូងបានផងដែរ។ សារធាតុប្រឆាំងអុកស៊ីតកម្មនៅក្នុងស្រាក្រហមអាចការពារជញ្ជាំងសរសៃឈាម។ជាតិអាល់កុលក៏អាចបង្កើន HDL ដែលជាកូលេស្តេរ៉ុលល្អផងដែរ។ ប៉ុន្តែសូមទទួលទាននៅក្នុងកម្រិតមួយសមល្មមដោយមួយកែវក្នុងមួយថ្ងៃសម្រាប់ស្ត្រី ឬពីរកែវសម្រាប់បុរស។ 


៣ ត្រីសាម៉ុន
ត្រីសាម៉ុងល្អសម្រាប់សុខភាពបេះដូង ពីព្រោះសម្បូរទៅដោយអូមេហ្គា 3។អូមេហ្គា 3 គឺជាខ្លាញ់ដែលមានសុខភាពល្អ ដែលអាចកាត់បន្ថយហានិភ័យនៃជំងឺចង្វាក់បេះដូង និងបន្ថយសម្ពាធឈាម។ អូមេហ្គា 3 ក៏អាចបន្ថយទ្រីគ្លីសេរីដ និងទប់ស្កាត់ការរលាកផងដែរ។


៤ ប្រេងអូលីវ
ប្រេងអូលីវ គឺជាប្រេងខ្លាញ់ល្អ សម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្ម ជួយបន្ថយកម្រិតកូឡេស្តេរ៉ុលដែលជួយឲ្យបេះដូងមានសុខភាពល្អ ។ 


៥ អេដាម៉ា
Edamame គឺជាពាក្យជប៉ុនដែលមានន័យថាសណ្តែកសៀង។ ប្រូតេអ៊ីនសណ្តែកសៀងអាចជួយបន្ថយកម្រិតកូឡេស្តេរ៉ុល។អេដាម៉ាមួយពែងក៏មានជាតិសរសៃ ៨ ក្រាមដែលជួយដល់សុខភាពបេះដូងផងដែរ។

៦ តៅហ៊ូ
ញ៉ាំតៅហ៊ូ អ្នកនឹងទទួលបាន ប្រូតេអ៊ីន ជាតិសរសៃ និងខ្លាញ់ចេញពីសណ្តែកសៀង ជាមួយនឹងសារធាតុរ៉ែដែលផ្តល់សុខភាពល្អសំរាប់បេះដូង។


៧ ទឹកដោះគោជូរ
ទឹកដោះគោជូរ មិនត្រឹមជំនួយដល់ឆ្អឹងទេ ថែមទាំងអាចជួយគ្រប់គ្រងសម្ពាធឈាមខ្ពស់ផងដែរ។ទឹកដោះគោជូរមានជាតិកាល់ស្យូម និងប៉ូតាស្យូមខ្ពស់។ ដើម្បីបង្កើនជាតិកាល់ស្យូម និងកាត់បន្ថយជាតិខ្លាញ់ សូមជ្រើសរើសទឹកដោះគោជូរដែលមានជាតិខ្លាញ់ទាប។

ទឹកដោះគោ ឬទឹកដោះគោជូរ អាចជួយធ្វើឲ្យមុខអ្នកស ហើយស្នាមអ៊ុចខ្មៅក៏មិនមានដែរ

សូមទស្សនាវីដេអូខាងក្រោម៖