[វីដេអូ] # Ep.58 ហេតុផលដែលបណ្តាលឲ្យសក់ជ្រុះ

កាលណាជ្រុះសក់ខុសពីធម្មតាធ្វើឲ្យមនុស្សមានការព្រួយបារម្ភចំពោះការបាត់បង់សក់ ប៉ុន្តែការបាត់បង់សក់ជាធម្មតាមិនមានផលប៉ះពាល់ច្រើនទៅលើរូបរាងរបស់អ្នកទេ។

 
[វីដេអូ] # Ep.58 ហេតុផលដែលបណ្តាលឲ្យសក់ជ្រុះ

ដូចនេះអាចមានហេតុផលជាច្រើនដែលធ្វើឲ្យបាត់បង់សក់ ដែលបណ្តាលឲ្យស្បែកក្បាលមានសក់តិចឬមានចំណុចទំពែកនៅផ្នែកណាមួយ។

ដូច្នេះយើងសូមរៀបរាប់នូវហេតុផលដែលបណ្តាលឲ្យសក់ជ្រុះមានដូចជា

១ ការផ្លាស់ប្តូរអ័រម៉ូន

ភាគច្រើនស្ត្រីអាចបាត់បង់សក់បន្ទាប់ពីសម្រាលកូនរួចឬពេលអស់រដូវ គឺបណ្តាលមកពីអតុល្យភាពអ័រម៉ូនដែលជាហេតុធ្វើឲ្យសក់ជ្រុះ។

ចំណែកឯបុរសវិញក៏កើតមានការជ្រុះសក់ដែរ ដោយសារតែហ្សែន ឬមានការបម្រែបម្រួលអ័រម៉ូនដែលផ្លាស់ប្តូរទៅតាមអាយុ។

២ ភាពមិនប្រក្រតីនៃក្រពេញទីរ៉ូអ៊ីត

ភាពមិនប្រក្រតីនៃក្រពេញទីរ៉ូអ៊ីត ក៏ជាមូលហេតុដែលធ្វើឲ្យបាត់បង់សក់ផងដែរ។កាលណាអ័រម៉ូនទីរ៉ូអ៊ីតច្រើនពេក (hyperthyroidism) និងតិចតួចពេក (hypothyroidism) ជាហេតុនាំឱ្យជ្រុះសក់។

៣ ស្ត្រេស

ភាពតានតឹងផ្នែករាងកាយនិងផ្លូវចិត្តអាចបណ្តាលឱ្យជ្រុះសក់។ទោះយ៉ាងណាក៏ដោយមនុស្សជាច្រើនបានជ្រុះសក់នៅពេលមានភាពតានតឹង ស្មុគស្មាញ ផ្លូវចិត្តឬថប់បារម្ភខ្លាំង។ដូចនេះអ្នកគួរកាត់បន្ថយភាពតានតឹងដោយផ្លាស់ប្តូររបៀបនៃការរស់នៅ របបអាហារ ការហាត់ប្រាណជាដើម។

៤ ឱសថ

ឱសថអាចបង្កឲ្យមានផលប៉ះពាល់ទៅដល់សក់រយ:ពេលវែង។ថ្នាំក៏មានផលប៉ះពាល់ដល់មនុស្សខុសៗគ្នា ហើយអាចបណ្តាលឱ្យមានការជ្រុះសក់ចំពោះមនុស្សគ្រប់រូប។ ដូចនេះអ្នកគួរស្វែងយល់បន្ថែមអំពីថ្នាំដែលអាចបណ្តាលឱ្យជ្រុះសក់។

៥ កង្វះអាហារូបត្ថម្ភ

ការកង្វះជាតិស័ង្កសី និងជាតិដែកគឺមានទំនាក់ទំនងទៅនឹងអាហារូបត្ថម្ភសំខាន់បំផុតចំពោះការបាត់បង់សក់។ប៉ុន្តែក៏មានហេតុផលមួយចំនួនដែលបង្ហាញថាការទទួលទានវីតាមីននិងសារធាតុចិញ្ចឹមទាំងនេះជួយកាត់បន្ថយសក់ជ្រុះ។ វិតាមីនទាំងនេះមានដូចជា វីតាមីន D B-12 C A សេលេញ៉ូម និង biotin។

៦ លក្ខខណ្ឌវេជ្ជសាស្ត្រផ្សេងទៀត

និយាយពីស្ថានភាពសុខភាពជាច្រើនផ្សេងទៀតក៏អាចនាំឱ្យមានការជ្រុះសក់មិនប្រក្រតីរួមមាន៖ការខ្សោយតំរងនោម ជំងឺរលាកពោះវៀនធំ (IBD) ជំងឺថ្លើម ជំងឺទឹកនោមផ្អែម។

ស្ថានភាពស្បែកដូចជាជំងឺស្បែករុំារ៉ៃ អាចធ្វើឲ្យស្បែកក្បាលមិនឆាប់ដុះសក់។ ការបង្ករោគដូចជាកើតស្រែងនៅលើស្បែកក្បាលក៏អាចបណ្តាលឱ្យជ្រុះសក់ដែរ។ដើម្បីដោះស្រាយបញ្ហាជ្រុះសក់អ្នកគួរតែទៅពិភាក្សាជាមួយគ្រូពេទ្យ ឬអ្នកជំនាញអំពីមូលហេតុដែលអាចបណ្តាលឱ្យសក់ជ្រុះ៕

join Telegram https://t.me/cngtvcambodia

ប្រភព: healthline ដោយ: ជា បញ្ញា