ក្រសួងសាធារណការ និងដឹកជញ្ជូន ជូនដំណឹងស្ដីពី ការបង្ការ និងទប់ស្កាត់គ្រោះថ្នាក់ផ្សេងៗ សម្រាប់ការដឹកជញ្ជូនតាមនាវា នៅខេត្តតំបន់ឆ្នេរ
នៅថ្ងៃទី ០៩ ខែ ធ្នូ ឆ្នាំ ២០២០ ក្រសួងសាធារណការ និងដឹកជញ្ជូន សូមជូនដំណឹងស្ដីពី ការបង្ការ និងទប់ស្កាត់គ្រោះថ្នាក់ផ្សេងៗ សម្រាប់ការដឹកជញ្ជូនតាមនាវា នៅខេត្តតំបន់ឆ្នេរ នៃព្រះរាជាណាចក្រកម្ពុជា ដោយធ្វើការអំពាវនាវដល់ម្ចាស់ក្រុមហ៊ុនដឹកជញ្ជូនតាមនាវា ម្ចាស់នាវា អ្នកបើកបរនាវា នាវិក និងបងប្អូនប្រជានេសាទទាំងអស់ ឲ្យបង្កើនការយកចិត្តទុកដាក់ និងប្រុងប្រយ័ត្នខ្ពស់ ដោយសារតែស្ថានភាពអាកាសធាតុនៅតំបន់ឆ្នេរប្រទេសកម្ពុជាកំពុងមានខ្យល់បក់បោកខ្លាំង និងរលកសមុទ្រខ្ពស់ៗ ដែលអាចបង្កឲ្យមានគ្រោះថ្នាក់ដល់អាយុជីវិត និងខូចខាតទ្រព្យសម្បត្តិ៕
សូមអានសេចក្តីជូនដំណឹងខាងក្រោម:
ប្រភព: ក្រសួងសាធារណការ និងដឹកជញ្ជូន